ថ្នាក់ដឹកនាំនាយកដ្ឋានបុគ្គលិក និងមន្ត្រីជំនាញ ចូលរួមរួមវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ រៀបចំដោយក្រសួងមុខងារសាធារណៈ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការតាមអង្គភាពជំនាញនីមួយៗ នៃក្រសួងមុខងារសាធារណៈ រួមទាំងក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។
វគ្គបណ្ដុះបណ្ដាល រៀបចំឡើងក្នុងគោលបំណងចំនួន៤ រួមមាន៖ ១).យល់ដឹងច្បាស់ពីគោលការណ៍ នីតិវិធី និងវិធីសាស្រ្តក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ២).ណែនាំ និងបង្ហាញអំពីមុខងារសំខាន់ៗនៃប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង
៣).បង្កើនសមត្ថភាពដល់មន្ត្រីជំនាញទទួលបន្ទុកកិច្ចការធនធានមនុស្សនៅតាមក្រសួង ស្ថាប័ន ក្នុងការប្រើប្រាស់ប្រព័ន្ធនេះឱ្យបានស្ទាត់ជំនាញ និង ៤).ធានាបាននូវចូលរួម ការប្រមូល និងគ្រប់គ្រងទិន្នន័យមន្ត្រីរាជការប្រកបដោយភាពត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងមានស្តង់ដាបច្ចេកទេសតែមួយ ដើម្បីសម្រេចចក្ខុវិស័យក្នុងការគ្រប់គ្រងទិន្នន័យមន្រ្តីឱ្យកាន់តែមានសង្គតិភាព៕

