នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក«បុណ្យផ្កាយ TANABATA ២០២៥» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងJapan Foundation។ ពិធីបុណ្យផ្កាយ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ហើយព្រឹត្តិការណ៍នេះ ប្រៀបបានទៅនឹងស្ពានផ្សារភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក៏ដូចជានិមិត្តសញ្ញា ដែលកើតចេញពីចំណងនៃក្តីស្រឡាញ់ សន្តិភាព និងការគោរពវប្បធម៌គ្នាទៅវិញទៅមក។